រឿងស្រមោច នឹង កណ្តូប
រឿងស្រមោច នឹង កណ្តូប
កាលពីព្រេងនាយ មានថ្ងៃមួយនៅលើវាលមួយនារដូវក្ដៅ មានកណ្ដូបមួយក្បាលកំពុងលោតបន្លឺសម្លេង និងច្រៀងចំរៀងតាមសប្បាយរបស់ខ្លួន។ រំពេចនោះមានស្រមោចមួយបានឆ្លងកាត់ទីនោះ។ ស្រមោចកំពុងប្រឹងប្រែងរែកសែងគ្រាប់ពោតយកទៅដាក់នៅសំបុករបស់វា។
កណ្ដូបពោលឡើងថាៈ ហេតុអ្វីមិនមកជជែករាំច្រៀងលែងជាមួយនឹងខ្ញុំ ជាជាងធ្វើការងារលំបាកៗទាំងនោះ។ ស្រមោចតបវិញថាៈ ខ្ញុំរវល់ដឹកជញ្ជូនអាហារសំរាប់រដូវធ្លាក់ព្រឹលណា៎! ខ្ញុំសុំណែនាំបងឯងអោយធ្វើអញ្ចឹងដែរ!។
កណ្ដូបឆ្លើយមកវិញថាៈ ហេតុអ្វីត្រូវគិតដល់រដូវរងារ ឯណាឯណីណោះទៅវិញ? យើងមានអាហារគ្រប់គ្រាន់ហើយសំរាប់ពេលនេះ។ ស្រមោចមិនបានស្ដាប់តាមកណ្ដូបទេ វាគិតតែបន្ដការងាររបស់វាតទៅទៀត។ នៅពេលដែលរដូវរងារបានឈានចូលមកដល់ កណ្ដូបមិនមានអ្វីស៊ីជាអាហារ ក៏គិតក្នុងចិត្តថាខ្លួននឹងត្រូវស្លាប់ដោយសារតែសេចក្ដីស្រែកឃ្លាននោះជាមិនខាន។
វាបានឃើញរមោចបែងចែកអាហារចេញពីឃ្លាំងអាហាររបស់ខ្លួន ពេលនោះហើយទើបកណ្ដូបបានយល់ថាហេតុអ្វីបានជាស្រមោចខំប្រឹងប្រែងរកអាហារនៅគ្រាមុនម៉្លេះ? (ចំណាំៈ ធ្វើការថ្ងែនេះ ដើម្បីប្រមូលផលនៅថ្ងៃស្អែក)
ABOUT THE AUTHOR

Hello We are OddThemes, Our name came from the fact that we are UNIQUE. We specialize in designing premium looking fully customizable highly responsive blogger templates. We at OddThemes do carry a philosophy that: Nothing Is Impossible
0 comments:
Post a Comment