រឿងសត្វស្វាដ៏ឆោតល្ងង់

នៅរាត្រីដ៏សែនត្រជាក់ និងស្ងប់ស្ងាត់មួយ មានសត្វស្វាមួយហ្វូងគេងសម្ងំលើដើមឈើ ពួកវាតោងជាប់នឹងមែកឈើ។ មានស្វាមួយបន្លឺសម្លេងឡើងថាៈ ខ្ញុំបុណ្យអោយយើងមានភ្លើងខ្លះវានឹងអាចធ្វើអោយយើងបានកក់ក្ដៅ។

មួយរំពេចនោះ ពួកវាក៏បានឃើញសត្វអំពិលអំពែកមួយហ្វូងធំហើរមកជិតនឹងដើមឈើ ស្វាតូចមួយគិតថានោះជាភ្លើងដែលអាចកំដៅខ្លួនបាន។ គិតរួចវាក៏ចាប់អំពិលអំពែកមួយមក រួចដាក់នៅក្រោមស្លឹកឈើស្ងួត និងចាប់ផ្តើមផ្លំ រីឯសត្វស្វាផ្សេងទៀត ក៏ចូលមកជួយផ្លំគ្នាដែរ។

ពេលនោះ មានសត្វចាបមួយហើរមករកសំបុករបស់វា ដែលនៅលើដើមឈើជាមួយនិងសត្វស្វា។ ពេលចាបបានឃើញសកម្មភាពរបស់សត្វស្វាហើយវាក៏សើច។ ចាបបានពោលទៅកាន់សត្វស្វាថាៈ នែ! ស្វាល្ងង់! នោះគឺមេអំបៅ មិនមែនជាភ្លើងពិតប្រាកដឡើយ។


ចាបពោលបន្តថាៈ ពួកឯងគួរទៅជ្រកនៅក្នុងរូងភ្នំទៅទើបបានវាកក់ក្តៅ។​ ប៉ុន្តែសត្វស្វាមិនបានស្ដាប់ពាក្យចាបនោះទេ វាគិតតែពីផ្លំអំពិលអំពែកបន្តទៀត។ មួយសន្ទុះក្រោយពួកស្វាមានភាពនឿយហត់យ៉ាងខ្លាំង ទោះបីជាខំផ្លំយ៉ាងណាក៏មិនអាចបង្កាត់ភ្លើងអោយឆេះដើម្បីកំដៅខ្លួនបាន ក៏យល់ថាចាបពិតជានិយាយត្រឹមត្រូវមែន។ ពួកវាព្រលែងអំពិលអំពែកវិញហើយប្ដូរទីលំនៅទៅនៅក្បែររូងភ្នំវិញទៅ។ (ចំណាំៈ បើឆោតៗអោយគេអាណិត)


Share this:

ABOUT THE AUTHOR

Ceyron Louis

Hello We are OddThemes, Our name came from the fact that we are UNIQUE. We specialize in designing premium looking fully customizable highly responsive blogger templates. We at OddThemes do carry a philosophy that: Nothing Is Impossible

    Blogger Comment
    Facebook Comment

0 comments:

Post a Comment