រឿងកណ្តុរលោភលន់

កណ្ដុរដ៏លោភលន់មួយបានជួបប្រទះនឹងកន្ត្រកមួយដែលមានផ្លែពោតពេញក្នុងនោះ។ វាចង់ឆីពោតនោះ វាក៏ចោះរន្ធតូចមួយនៅចំហៀងកន្ត្រក។ វាប្រឹងត្បុលចូលតាមរន្ធតូចនោះ។ បន្ទាប់មក វាក៏ឆីពោតអស់ជាច្រើនរហូតឆ្អែត។ វារីករាយយ៉ាងខ្លាំង។ 

ពេលនេះវាចង់ចេញមកក្រៅ។ វាបានព្យាយាមរុលចេញតាមរន្ធតូចនោះដដែល។ ប៉ុន្តែវាមិនអាចចេញរួចឡើយ ដោយសារតែពោះវាធំពេក។ វាព្យាយាមហើយព្យាយាមទៀត។ ក៏ប៉ុន្តែគ្មានបានផលអ្វីទេ។
កណ្ដុរចាប់ផ្តើមយំខ្សឹកខ្សួល។ ពេលនោះមានទន្សាយមួយឆ្លងកាត់ទីនោះ។ 

វាលឺសំលេងកណ្ដុរយំវាសួរថាៈ ហេតុអ្វីឯងយំសម្លាញ់? កណ្ដុរបានពន្យល់ថាៈ ខ្ញុំបានធ្វើរន្ធតូចមួយ រួចត្បុលចូលក្នុងកន្ត្រកនេះ។ តែឥឡូវនេះ ខ្ញុំមិនអាចចេញតាមរន្ធនោះវិញរួចទេ។​ ទន្សាយតបថាៈ នេះក៏ព្រោះតែឯងស៊ីច្រើនពេក។ ឯងត្រូវរង់ចាំទាល់តែពោះឯងស្រកចុះទៅណា។ ពោលរួចទន្សាយក៏សើចហើយលោតចេញពីទីនោះទៅ។ 

កណ្ដុរបានដេកលង់លក់ក្នុងកន្ត្រកនោះទៅ។ លុះដល់ពេលព្រឹកឡើងពោះវាស្រក។ ប៉ុន្តែវានៅតែចង់ស៊ីពោតទៀត។ ដូច្នេះហើយ ទើបវាស៊ីហើយស៊ីទៀត។ ពោះរបស់វាក៏ឡើងធំម្ដងទៀត។ វាក៏គិតថា “អើ! មិនអីទេចាំចេញទៅក្រៅនៅថ្ងៃស្អែកក៏បាន”។

ចៃដន្យអ្វីពេលនោះមានឆ្មាមួយដើរកាត់ទីនោះ។ វាធំខ្លិនកណ្ដុរនៅក្នុងកន្ត្រក វាលើកគម្របកណ្ត្រកឡើង រួចចាប់កណ្ដុរធ្វើជាចំណីបាត់ទៅ។ (ចំណាំៈ ចិត្តលោភលន់ នាំអោយអន្តរាយដល់ខ្លួន)

Share this:

ABOUT THE AUTHOR

Ceyron Louis

Hello We are OddThemes, Our name came from the fact that we are UNIQUE. We specialize in designing premium looking fully customizable highly responsive blogger templates. We at OddThemes do carry a philosophy that: Nothing Is Impossible

    Blogger Comment
    Facebook Comment

0 comments:

Post a Comment