រឿងស្តេចតោ និងកណ្តុរតូច
រឿងស្តេចតោ និងកណ្តុរតូច
កាលពីព្រេងនាយមានគ្រាមួយ ពេលដែលស្តេចតោវាកំពុងតែដេកលង់លក់នៅក្រោបដើមឈើដ៏ធំមួយ ហើយទីនោះក៏មានកណ្តុរតូចមួយស្នាក់អាស្រ័យទីនោះដែរ។ ពេលនោះសត្វកណ្ដុរតូចវារត់ទៅរត់មកចុះឡើងៗក្បែរខ្លួនស្តេចតោនោះ។បន្ទាប់មកវាបានធ្វើអោយស្តេចតោនោះភ្ញាក់ពីដំណេកឡើង រួចមកស្តេចតោក៏បានចាប់កណ្ដុរនោះបម្រុងនឹងដាក់ចូលក្នុងមាត់ធ្វើជាចំណី។ ពេលនោះកណ្តុរតូចក៏បាននិយាយទៅកាន់ស្តេចតោនោះថាៈ ឳ!លោកម្ចាស់អើយ! សូមលោកលើកលែងទោសអោយខ្ញុំផង។
ខ្ញុំសន្យថានឹងមិនប្រព្រិត្តកំហុសដូចនេះម្ដងទៀតទេ។ ហើយខ្ញុំនឹងមិនភ្លេចអំពើល្អរបស់លោកឡើយ។ ថ្ងៃណាមួយខ្ញុំនឹងជួយយកអាសារដឹងគុណលោកវិញ ជាក់ជាមិនខាន។ ស្តេចតោពេលដែលបានស្តាប់ឭកណ្តុរតូចនិយាយដូច្នេះក៏អស់សំណើចនឹងសម្ដីរបស់កណ្ដុរតូចជាខ្លាំង ដែលថាកណ្ដុរតូចអាចជួយវាបាន។ រួចមកស្តេចតោក៏បានព្រលែងកណ្ដុរតូចវិញទៅ។
ដំណរក្រោយមកទៀត មានពួកព្រានព្រៃពីរបីនាក់ចាប់បានស្តេចតោនោះ ហើយចាប់ចងទៅនឹងដើមឈើមួយ។ ពួកព្រានព្រៃរវល់តែដើររករទេះដើម្បីយកមកដឹកស្តេចតោនោះ។
នៅពេលនោះហើយដែលកណ្ដុរតូចបានជួប និងបានឃើញជាក់ច្បាស់ពីស្ថានភាពអាក្រក់ដែលបានកើតមានឡើងចំពោះស្តេចតោ។
កណ្ដុតូចរក៏រត់សំដៅទៅរកស្តេចតោ ហើយក៏ខាំករកេរបណ្ដាច់ខ្សែចំណងស្តេចតោព្រៃដាច់អស់ទៅ។
ហើយកណ្ដុរតូចក៏បានពោលពាក្យទៅកាន់ស្តេចតោថា ៖ តើអ្វីដែលខ្ញុំនិយាយមិនមែនជាការពិតទេរឺ?។ ចាប់តាំងពីពេលនោះមកស្តេចតោ និងកណ្តុរតូចបានក្លាយមិត្តនិងគ្នារហូតទៅ។ ចងចាំៈ (មិត្តតូចតាច ក៏អាចជាមិត្តដ៏អស្ចារ្យបានដែរ)
ABOUT THE AUTHOR

Hello We are OddThemes, Our name came from the fact that we are UNIQUE. We specialize in designing premium looking fully customizable highly responsive blogger templates. We at OddThemes do carry a philosophy that: Nothing Is Impossible
0 comments:
Post a Comment