រឿងក្ងានមាស
រឿងក្ងានមាស
កាលពីព្រេងនាយ មានប្ដីប្រពន្ធពីរនាក់រស់នៅមានជីវភាពក្រលំបាក
និងមានចិញ្ចឹមសត្វក្ងានមួយក្បាល។ ដោយមានសំណាងល្អសត្វក្ងានដែលគាត់ចិញ្ចឹមនោះពងចេញមកជាពងមាសមួយគ្រាប់ជារៀងរាល់ថ្ងៃ។
ទោះបីជាមានសំណាងយ៉ាងនេះក៏ដោយ ដោយមានចិត្តលោភលន់ចង់មានចង់បានឆាប់រហ័សពួកគេក៏ចាប់ផ្ដើមគិតថា
ពួកគាត់មិនអាចនឹងមានបានឆាប់រហ័សឡើយ។ ពួកគេនឹកស្រមៃថា
ប្រសិនបើក្ងាននោះអាចពងមកចេញជាស៊ុតមាសដូច្នេះ នោះប្រាកដជានៅខាងក្នុងខ្លួនវាពិតជាមានសុទ្ធតែមាសជាក់ជាមិនខាន។
ពួកគេគិតទៀតថា បើពួកគេអាចយកវត្ថុមានតម្លៃនោះបានភ្លាម នោះពួកគេនឹងក្លាយជាមហាសេដ្ឋីមួយរំពេច។
ប្ដីប្រពន្ធទាំងពីរនាក់គិតរួចរាលហើយ ក៏បានសំរេចចិត្តសម្លាប់សត្វក្ងាននោះទៅ។ ប៉ុន្តែក្រោយពីវះពោះសត្វក្ងានរួច
ពួកគេមានការភាំងស្មារតីជាខ្លាំង។
ព្រោះថាក្នុងខ្លួនសត្វក្ងាននោះគ្មានមានរបស់មានតំលៃអ្វីនោះទេ
គឺមានតែជាគ្រឿងក្នុងសត្វស្លាបធម្មតា ដូចតែសត្វស្លាបដ៏ទៃទៀតដែរ។
ពួកគេមានការសោកស្តាយជាខ្លាំងដោយបានសម្លាប់សត្វក្ងាននោះ។ (ចំណាំៈ គិតមុនសឹមគូរ!)
ABOUT THE AUTHOR
Hello We are OddThemes, Our name came from the fact that we are UNIQUE. We specialize in designing premium looking fully customizable highly responsive blogger templates. We at OddThemes do carry a philosophy that: Nothing Is Impossible




0 comments:
Post a Comment