រឿងទន្សាយប្រណាំជាមួយអណ្តើក

                                 រឿងទន្សាយប្រណាំជាមួយអណ្តើក
កាលពីព្រេងនាយមានទន្សាយមួយក្បាល វាតែងតែអួតអាងពីល្បឿនដ៏លឿនរបស់វាដែលខ្លួនវាអាចរត់បាន។ ដោយធុញនឹងពាក្យអួតអាតនេះ អណ្ដើកមួយក៏បានបបួលទន្យាយនោះមករត់ប្រណាំងគ្នា។

ពេលនោះសព្វសត្វទាំងអស់ដែលនៅក្នុងព្រៃក៏បាននាំគ្នាចេញមកមើលការរត់ប្រណាំងរវាងទន្សាយនិងអណ្តើកនេះ។
ទន្សាយបានរត់បោលយ៉ាងលឿន មួយសន្ទុះក្រោយមក វាក៏ឈប់ងាកមើលទៅក្រោយ ក្រឡេកឃើញអណ្ដើក ហើយវាក៏ស្រែកឡើងថា៖ តើឯងអាចឈ្នះការប្រកួតនេះយ៉ាងម៉េចទៅ បើឯងរត់យឺតយ៉ាងនេះនោះ។
ទន្សាយក៏បន្ថែមល្បឿនទៅមុខកាន់តែឆ្ងាយ ហើយក៏បានដាក់ខ្លួនដេកលង់លក់ក្បែរផ្លូវនោះទៅវាគិតថាវាមានពេលគ្រប់គ្រាន់សំរាប់សំរាក។

ឯអណ្ដើកវិញវាប្រឹងប្រែងដើរហើយដើរទៀតឥតឈប់រហូតដល់ទីផ្តាច់ព្រ័ត។
សត្វទាំងឡាយបានហ៊រកញ្ច្រៀវអបអរសាទរដល់ជ័យជំនះរបស់អណ្ដើក។ សំលេងនោះក៏ធ្វើអោយទន្សាយភ្ញាក់ឡើងពីដំណេក។ ពេលនោះទន្សាយក្រោកឡើងបណ្ដើរ ស្ងាបបណ្ដើរ រួចចាប់ផ្ដើមរត់ម្ដងទៅទៀត។ ក៏ប៉ុន្ដែអ្វីៗវាបានហួសពេលអស់ទៅហើយដោយតែអណ្ដើកវាបានមកដល់ទីមុនបាត់ទៅហើយ៕






Share this:

ABOUT THE AUTHOR

Ceyron Louis

Hello We are OddThemes, Our name came from the fact that we are UNIQUE. We specialize in designing premium looking fully customizable highly responsive blogger templates. We at OddThemes do carry a philosophy that: Nothing Is Impossible

    Blogger Comment
    Facebook Comment

0 comments:

Post a Comment