រឿងអ្នកជំនួញនឹងសត្វលា

រឿងអ្នកជំនួញនឹងសត្វលា

កាលពីព្រេងនាយ ​នាព្រឹកនៅរដូវផ្ការីកមួយអ្នកជំនួញម្នាក់បានលើកបាវអំបិលដាក់លើខ្នងលារបស់គាត់ធ្វើដំណើរទៅលក់នៅលើទីផ្សារ។ អ្នកជំនួញដើរដឹកលានោះទៅមិនយូរប៉ុន្មានគេត្រូវដើរឆ្លងស្ទឹងមួយ។​ ជាយថាហេតុសត្វលាបានជំពប់ជើងរអិលដួលទៅក្នុងទឹក។ 

ពេលវាងើបឡើង វាមានអារម្ភថាបន្ទុកលើខ្នងរបស់វាស្រាលជាងមុន។​ អ្នកជំនួញមិនអាចធ្វើអ្វីបានក៏ត្រឡប់ទៅផ្ទះវិញ។ ម្ដងនេះគាត់ដាក់បាវអំបិលច្រើនជាងមុនលើខ្នងលា រូចធ្វើដំណើរទៅផ្សារម្ដងទៀត។ សត្វលាបានធ្វើជារអិលធ្លាក់ទឹកត្រង់កន្លែងដែលវាធ្លាប់រអិលលើកមុន។ ដូចលើកមុនដែរអំបិលបានរលាយអស់។​ 

អ្នកជំនួញយល់បានថា នេះជាល្បិចរបស់សត្វលាទេ។ គាត់ក៏ដឹកសត្វលាត្រឡប់មកផ្ទះវិញដោយម្តងនេះគាត់ដាក់អេប៉ុងលើខ្នងសត្វលាវិញម្ដង។ សត្វលាដ៏មានល្បិចតែល្ងង់ខ្លៅ ក៏ធ្វើដូចជាលើកមុនទៀត។ វាធ្វើជារអិលធ្លាក់ចូលក្នុងស្ទឹង។ ប៉ុន្តែខុសពីលើកមុន បាវលើខ្នងវាមិនបានទៅជាស្រាលឯណា វាកាន់តែធ្ងន់លើសដើម។ 

អ្នកជំនួញសើចដាក់វាហើយស្រដីថា ៖ នែ៎! សត្វលាដ៏ល្ងង់ខ្លៅអើយ! យើងដឹងពីល្បិចរបស់ឯងហើយ។ ឯងត្រូវដឹងថា អ្នកឆ្លាតពេកពេលខ្លះត្រូវវ័ណ្ឌកខ្លួនឯងទៅវិញទេ៕ (ចំណាំៈ ចេះឯងអោយក្រែងចេះគេ)

Share this:

ABOUT THE AUTHOR

Ceyron Louis

Hello We are OddThemes, Our name came from the fact that we are UNIQUE. We specialize in designing premium looking fully customizable highly responsive blogger templates. We at OddThemes do carry a philosophy that: Nothing Is Impossible

    Blogger Comment
    Facebook Comment

0 comments:

Post a Comment